khmer eng
  • លោកជំទាវ មុំ សណ្តាប់ និងឯកឧត្តម អុឹង លាងហ៊ួ អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នូវស្ថានីយចម្រោះទឹកស្អាត ដែលជាជំនួយរបស់ក្រុមហ៊ុន INTRACO ជូនវិទ្យាល័យក្រុងកំពង់ឆ្នាំង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ មុំ សណ្តាប់ សមាជិកក្រុមសមាជិកាព្រឹទ្ធសភា តំណាងឲ្យក្រុមសមាជិកាព្រឹទ្ធសភា និងឯកឧត្តម អុឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នូវស្ថានីយចម្រោះទឹកស្អាត ដែលជាជំនួយរបស់ក្រុមហ៊ុន INTRACO ជូនវិទ្យាល័យក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។

    សូមបញ្ជាក់ថា ក្រុមហ៊ុន INTRACO តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ SIPCO មានគម្រោងសាងសង់ស្ថានីយចម្រោះទឹកពិសា (ទឹកស្អាត) ជូនដល់សាលារៀនក្នុងប្រទេសកម្ពុជាចំនួន១៥០ នៅក្នុងដំណាក់កាលឆ្នាំ២០២៥-២០២៦។
    ពិធីសម្ពោធនេះដែរ ប្រព្រឹត្តទៅនៅវិទ្យាល័យក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង…៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំស្តីពី «អភិបាលកិច្ច និងការគ្រប់គ្រង» ជូនសាខាកាកបាទក្រហមកម្ពុជា